Latest Post

Thu, 27 August 2015


អត្ថបទ​ពាណិជ្ជកម្ម
ប្រភេទ​នៃ​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា
ខណៈ​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​កំពុង​រីក​លូតលាស់​ខុស​ប្លែក​ពី​ពេល​មុនៗ​ទាំង​ប្រជាជន​កម្ពុជា និង​ជនបរទេស​កំពុង​មើល​ឃើញ​​ពី​ឱកាស​នៅក្នុង​វិស័យ​អចលនទ្រព្យ​នេះ​។
ក្នុង​នាម​ជា​​ភ្នាក់ងារ​អចលនទ្រព្យ​សក្តានុពល​ក្នុង​ការ​​រកប្រាក់​ចំណូល​របស់​អ្នក​គឺ​គ្មាន​ព្រំដែន​កំណត់​នោះ​ទេ​ទីផ្សារ​មាន​លក្ខណៈ​ទូលំទូលាយ​ហើយ​នរណាៗ​ក៏​អាច​ស្វែងរក​ការ​លក់ និង​ទទួល​បាន​ជោគជ័យ​គ្រប់ៗ​គ្នា​។
នៅ​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​ភ្នាក់ងារ​អចលនទ្រព្យ​មាន​​ច្រើន​ប្រភេទ​ផ្សេងៗ​ពី​គ្នា​ដែល​ពួកគេ​សុទ្ធតែ​មាន​អាជ្ញាប័ណ្ណ​លក់​អចលនទ្រព្យ​សមស្រប​ទៅ​នឹង​ដែន​កំណត់ និង​ជំនាញ​របស់​ពួកគេ​ក្នុង​នោះ​រួម​មាន​ដូចជា​ការ​ជួល ការ​លក់​លំនៅឋាន ពាណិជ្ជកម្ម ដីធ្លី គឺ​រួម​ទាំង​អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់ តម្លៃ​ទាប តំបន់​អភិវឌ្ឍន៍​ថ្មី​។​ល​។ ចំណែក​នៅ​កម្ពុជា​ភ្នាក់ងារ​អចលនទ្រព្យ​ត្រូវការ​តែ​អាជ្ញាប័ណ្ណ​ដែល​ចេញ​ដោយ​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​បាន​ចុះ​ឈ្មោះ​តែ​ប៉ុណ្ណោះ​។
សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ជា​ភ្នាក់ងារ​មួយ​រូប​ពួកគេ​ត្រូវ​តែ​​ជ្រើសរើស​យក​ទិសដៅ​នៃ​អាជីព​របស់​ខ្លួន​ហើយ​​សម្រាប់​អ្នក​ដែល​កំពុង​ស្វែងរក​អចលនទ្រព្យ​វិញ​ពួកគេ​​ត្រូវ​ជ្រើសរើស​យក​ប្រភេទ​ភ្នាក់ងារ​ដែល​ល្អ​បំផុត​ទៅ​តាម​តម្រូវការ​អចលនទ្រព្យ​របស់​ពួកគេ​។

ដីធំសម្រាប់លក់នៅភ្នំពេញថ្មី | Big Land for Sales in Phnom Penh Thmey


ដីធំល្អសម្រាប់លក់ (លរ.​០០០១)
ទំហំៈ ៦៥ ៨៩៣ ម៉ែត្រការ៉េ
ទីតាំងៈ ស្ថិតនៅក្នុងសង្កាត់ភ្នំុពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ 
ប្លង់ៈ បានធ្វើប្លង់រឹង អ៊ិលមេប (LMAP) រួចរាល់ហើយ

ល្អបំផុតសម្រាប់ៈ គម្រោងសាងសង់អភិវឌ្ឍន៍លំនៅដ្ឋាន បូរី ខុនដូ អាផាតមិន រោងចក្រគម្រោងសាងសង់សកលវិទ្យាល័យ និងរម្មណីយដ្ឋានកំសាន្តទ្រង់ទ្រាយធំ ។

ដាក់លក់ក្នុងតម្លៃ៖ ១៩០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកក្រុមហ៊ុន ខ្មែររៀលអ៊ីស្តេត តាមរយៈលោក ហ៊ួន ផានី (សិង្ហៈ) ០៧៨ ៩៦ ២០០០ / អ៊ីម៉េលៈ phany@khmerrealestate.com.kh

Big Good Land For Sales (Ref.​0001)
Land size: 65 893 sqm
Location: Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh
Title Deed: LMAP 

Best for: Housing Development Projects (such as Borey, Condo, Apartment), factory, university and/or large scale recreation center.

Asking price: USD190 per sqm

For more details, please contact Khmer Real Estate Co., Ltd. through Mr. Phany (Singh) @ 078 96 2000 / Email: phany@khmerrealestate.com.kh

រូបភាពបន្ថែម | More Photos

ដីធំសម្រាប់លក់នៅភ្នំពេញថ្មី | Big Land for Sales in Phnom Penh Thmey

ដីធំសម្រាប់លក់នៅភ្នំពេញថ្មី | Big Land for Sales in Phnom Penh Thmey

Sky31 នឹង​រះ​ឡើង​នៅ​ចំ​កណ្តាល​ទីតាំង​ដ៏​មាន​សក្តានុពល
Sky31 នឹង​រះ​ឡើង​នៅ​ចំ​កណ្តាល​ទីតាំង​ដ៏​មាន​សក្តានុពល
ជា​រៀងរាល់​ថ្ងៃ​រាជធានី​ភ្នំពេញ​បង្កើន​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​​ជា​បន្តបន្ទាប់​ដោយ​មាន​កំពូល​អគារ​ខ្ពស់ៗ​ដុះ​ផុស​រះ​ខ្ពស់​ឡើងៗ​គ្រប់​ទីកន្លែង​។
អគារ Sky 31 គឺជា​គម្រោង​ថ្មី​មួយ​ដែល​នឹង​ចាប់​បដិសន្ធិ​នៅលើ​ទីតាំង​ប្រកប​ដោយ​សក្តានុពលនា​ទឹកដី​ខណ្ឌ​ទួលគោក​ជា​តំបន់​​ប៉ែក​ខាង​លិច​នៃ​ទីក្រុង​ភ្នំពេញ​វា​អាច​ក្លាយ​ជា​គោលដៅ​ដ៏សំខាន់​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទីក្រុង​នេះ​ដែរ​។
ទួលគោក​ជា​តំបន់​ដែល​មាន​បរិយាកាស​ល្អ​ការ​រស់នៅ​ពោរពេញ​ដោយ​ភាព​ស៊ីវីល័យ ចរាចរណ៍​ទៅ​មក​មាន​ភាព​ងាយស្រួល​ជា​តំបន់​ដែល​សម្បូរ​ដោយ​អភិជន និង​អ្នក​ជំនួញ​ល្បីៗ​នៃ​ទីក្រុង​ភ្នំពេញ​។
គម្រោង Sky31 ស្ថិត​នៅ​ចំ​ចំណុច​កណ្តាល​នៃ​តំបន់​ទួលគោក​បរិវេណ​ជុំវិញ​ទី​នោះ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ​មាន​ផ្លូវ​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរារចណ៍​មិន​តែ​ប៉ុណ្ណោះ​ចំណាយ​ពេល​ត្រឹមតែ ២០ ​នាទី​សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។
គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Asia Continent & Development Co., Ltd. ។ អគារ Sky31 រួម​មាន​ផ្សារ​ទំនើប​, ក្លិប​ហាត់ប្រាណ និង​ជា​លំនៅឋាន​លំដាប់​ខ្ពស់​។
គម្រោង Sky31 សក្ត័សម​បំផុត​សម្រាប់​ការ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ វា​ជា​អគារ​ដែល​មាន​កម្ពស់ ៣១ ​ជាន់​សាងសង់​លើ​ផ្ទៃដី​សរុប ២៥៤៦ ម៉ែត្រការ៉េ​មាន​ផ្ទៃ​សាងសង់​សរុប ៤,៤ ម៉ឺន​ម៉ែត្រការ៉េ​មាន​ចំនួន ២៣០ យូនីត​សម្រាប់​ការ​រស់នៅ​បែប​ស៊ីវិល័យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។
អគារ Sky31 មាន​ប្រភេទ​លំនៅឋាន​ជា​ផ្នែកៗ​គឺ​ចាប់ពី ២-៤ ​បន្ទប់​មាន​ទំហំ​ចាប់ពី​ ៩៦-២០៥ ម៉ែត្រការ៉េ​សម្រាប់​ប្រភេទ​បន្ទប់​ធម្មតា និង ២៣៤-៤១៤ ម៉ែត្រការ៉េ​សម្រាប់​ប្រភេទ​បន្ទប់​ផេនហោស​ (Penthouse)​។ បន្ទប់​នីមួយៗ​មាន​ទំហំ​ធំ​ទូលាយ​មាន​ខ្យល់​អាកាស​ល្អ​បរិសុទ្ឋ និង​មាន​ពន្លឺ​ចេញ​ចូល​គ្រប់គ្រាន់​ដែល​នឹង​ធ្វើឲ្យ​ការ​រស់នៅ​ប្រកប​ដោយ​ផាសុកភាព​។
អាគារ Sky31 មាន​ទីតាំង​ល្អ​ឥតខ្ចោះ​ងាយស្រួល​ក្នុង​ការ​រស់នៅ​សំណង់​មាន​គុណភាព​ខ្ពស់​ជា​ជម្រើស​ដ៏ល្អ​បំផុត​សម្រាប់​ការ​ស្នាក់នៅ​ក៏​ដូចជា​ការ​ធ្វើ​វិនិយោគ​៕
ព័ត៌មាន​បន្ថែម​ទាក់ទង​៖ អាស័យដ្ឋាន​ផ្ទះ​លេខ​ ១១, ផ្លូវ​លេខ​ ២៨៧ សង្កាត់​បឹងកក់​ ១ ខណ្ឌ​ទួលគោក ទីក្រុង​ភ្នំពេញ លេខ​ទូរសព្ទ: +855 23 883338
___________
ប្រភពដើម៖ ព័ត៌មាននេះដកស្រង់ចេញពី ភ្នំំពេញ ប៉ុស្តិ៍

Thu, 13 August 2015


អត្ថបទបង់ប្រាក់​
ផ្ទះល្វែង​អ៊ី​សវ័ន (East One Apartments)​៖ ​រចនាប័ទ្ម​ជីវិត​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ
ស្ថិតនៅលើ​កែង​ផ្លូវ​លេខ ២១៤ និង ៥១ ក្នុង​កណ្ដាល​តំណាង​ទាំង​បួន​នៃ​រាជធានី​ភ្នំពេញ ដែល​មាន វិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរ​ជាតិ និង​ផ្សារ​ធំថ្មី ផ្ទះល្វែង អ៊ី​សវ័ន (East One Apartments) ផ្ដល់ជូន​នូវ​ទីតាំង​ដ៏​ល្អ សម្រាប់​អ្នក​ទាំងឡាយណា​ដែល​ធ្វើការ​នៅ​ស្ថានទូត​អន្ដរជាតិ ក្រសួង​រដ្ឋាភិបាល និង​ខ័ណ្ឌ​បណ្ដុំ​អាជីវកម្ម​កណ្ដាល​នានា ឬ​អ្នក​ទាំងឡាយណា​ដែល​ចូលចិត្ត​ទទួល​សន្ទុះ​នៃ​រាជធានី​ភ្នំពេញ​។​
អ្នក​ដែល​រស់នៅ ផ្ទះល្វែង អ៊ី​សវ័ន (East One Apartments) នឹងត្រូវ​បាន​ផ្ដល់​ជូន​នូវ​ទេសភាព​ទន្លេ ដ៏​ប្រសើរ​បំផុត​។​
​ដោយសារតែ​បរិវេណ​ផ្ទះល្វែង​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ជញ្ជាំង​នៃ​ព្រះបរមរាជវាំង អគារ​ដែល​នៅ​ជុំវិញ ស្ថិតនៅក្រោម​ការ​រឹតបន្តឹង មិន​ឲ្យ​មាន​កម្ពស់​លើសពី ១០ ជាន់​ឡើយ​។
ដូចនេះ បើសិនជា​លោកអ្នក​ជាវ​ជាន់​ណាមួយ​នៃ​ផ្ទះល្វែង ចាប់ពី​ជាន់​ទី ១០ ដល់​ជាន់ទី ២២ នៅ ផ្ទះល្វែង អ៊ី​សវ័ន (East One Apartments) នោះទេសភាព​ដ៏​ល្អប្រសើរ​នៃ​ទន្លេសាប នឹងត្រូវ​បាន​ធានា​សម្រាប់​ពេលអនាគត​។​
​គ្រប់​ជាន់​របស់ ផ្ទះល្វែង អ៊ី​សវ័ន (East One Apartments) ត្រូវបាន​ប្រដាប់​ដោយ​គ្រឿង​សង្ហា​រឹមម៉ាក​អន្ថរជាតិ​ដូចជា “American Standard,” “Samsung,” “LG” ជាដើម​។
ជាន់​នីមួយៗ ត្រូវ​បាន​ប្រដាប់​ដោយ​គ្រឿង​សង្ហា​រឹម​ទន់ និង​ រឹងស័ក្តិសម​នឹង​ទំហំ​ដែលមាន ហើយ​ទាំង​គ្រឿង​សង្ហា​រឹម និង​ឧបករណ៍​អេឡិចត្រូនិក​ទាំងឡាយ ត្រូវបាន​ជ្រើស​រើស​ដោយ​អ្នក​រចនា​ម៉ូត​ផ្នែក​ខាងក្នុង​អាជីព​។
ទន្ទឹមនឹង​នេះដែរ បរិវេណ​ផ្ទះល្វែង អ៊ី​សវ័ន (East One Apartments) មាន​ផ្ដល់ជូន​នូវ​សេវាកម្ម​បែប​សណ្ឋាគារ ដែលមាន​ដូចជា អាង​ហែល​ទឹក​នៅលើ​ដំបូល ហាង​កាហ្វេ ចំណតរថយន្ដ និង​សេវា​គេហបាល​ពេញលេញ​។​
Sample of Kitchen Unit C
Sample of Kitchen Unit C
សូម​ចុះទៅ​ជាន់​ខាងក្រោម​ដើម្បី រីករាយ​ទទួល​នូវ​សេវា​កម្ម និង​ការកម្សាន្ដ​ដែល​ស្ថិតនៅ​ទីតាំង​ដែល​អាច​ដើរ​ដល់​ពី គេហដ្ឋាន​របស់​អ្នក​។
ទាំងនោះ រួម​មាន​ដូចជា House of Seafood និង Breadtalk ដែល​ជា​ម៉ាក F&B ឈ្នះ​រង្វាន់​មកពី​ប្រទេស​សិង្ហ​បុរី ព្រមទាំង ធនាគារ​ចំនួន​ប្រាំ និង​ផ្សារ​ទំនើប​ជាច្រើន ព្រម​ទាំង KFC, Browns Coffee ការិយាល័យ​ក្រុមហ៊ុន​អាកាសចរណ៍​នាំមុខគេ ព្រមទាំង​ជីវិត​កម្សាន្ដ​​ពេល​រាត្រី​នៅលើ​ផ្លូវ​លេខ ៥១ ។​
​អ្នក​​អាច​ទុកចិត្តបាន​ថា ការដាក់ទុន​នៅផ្ទះ​ល្វែង អ៊ី​សវ័ន (East One Apartments) របស់លោក​អ្នក និង​មាន​ភាព​ចំណេញ​។​
​ហេតុអ្វី​? ដើម្បី​ធ្វើការ​ធានាថា មានការ​ជួល​បន្ត​សម្រាប់​អ្នកទិញ បុគ្គល​អភិវឌ្ឍ អ៊ី​សវ័ន Guangzhou Yuetai Group Co., Ltd., កំពុង​ធ្វើការ​ធានា​ប្រាក់​បង្វិល​ការជួល ២២.៥ ភាគរយ ដែល​អាច​ផ្ដល់ជូន​ភ្លាមៗ ជា​តម្លៃ​ប្រា​ក់បង្វិល​សម្រាប់​ ប្រាក់​ទិញ​។​ទន្ទឹមនឹងនេះ​ផងដែរ ជាទូទៅ តម្រូវ​ការ​សម្រាប់​ការជួល​ផ្ទះល្វែង នៅក្នុង​តំបន់​នេះ​មាន​ភាព​ខ្ពស់​។
ជា​ឧទាហរណ៍ Maline Apartments កំពុង​ តែ​ជួល​ស្ទូ​ឌី​យោ​ជាច្រើន​នៅក្នុង​តម្លៃ ១៥០០ ដុល្លារ​ក្នុង​មួយខែ ដែលមាន​តម្លៃ​ស្មើ​នឹងប្រាក់​បង្វិល​ពី​ការ​ជួល​ច្រើនជាង ១០ ភាគរយ ឯណោះ​។​
​ជាមួយនឹង​ទ្រព្យ​ទាំងមូល ដែលមាន​តម្លៃ​លើសពី ៨ ពាន់​លានយន់ Guangzhou Yuetai Group Co., Ltd.,​មានបទពិសោធ​ជាច្រើន​ក្នុងការ​បង្កើត និង​គ្រប់គ្រង​សេវាកម្ម​ផ្ទះល្វែងឲ្យ​ឈានដល់​ស្តង់ដារ​ពិភព​លោក​។
កាលពី​ឆ្នាំ ២០០៣ Yuetai Group ​បានទទួល​បាន​នូវ Donghua Enterprise ដែលជា​ក្រុមហ៊ុន​មួយ​នៅក្នុង​បញ្ជី Shanghai Stock Exchange ហើយ​បាន​សាងសង់​ម៉ាក​អចលនទ្រព្យ​ផ្ទាល់ខ្លួន ដែល​ត្រូវបាន​គេ​ស្គាល់​ថា “Swan Bay” ទូទាំងប្រទេស​ចិន ថា​ជា​ដំណោះស្រាយ​នៃ​ការរស់នៅ​ដោយ​ប្រណីត​។
Swan Bay​មាន​គម្រោង អចលនទ្រព្យ​ប្រណីត​ជាង ២០ នៅ​ទីក្រុង​ជាង ១៣ ក្នុងប្រទេស​ចិន ហើយ​ស្ថិតនៅលើ​ផ្ទៃដី​សរុប លើសពី ៤ លាន ម៉ែត្រការ៉េ​។​
Yuetai Group បានឈ្នះ​ពាន​កិត្តិយស​ជាច្រើន សម្រាប់​ការអភិវឌ្ឍ​អចលនទ្រព្យ​របស់​ពួកគេ មាន​ដូចជា Guangdong Top 20 Real Estate Qualification និង Credit EnterpriseAward និង Guangdong Top 100 Private Company Award និង the Guangzhou Top10 Most Competitive Real Estate DeveloperAward និង Guangzhou Trustworthy Brand Developer Award ព្រមទាំង Contract Abiding and Creditable EnterpriseAward ជាដើម​។​
​សម្រាប់​ព័ត៌មាន​បន្ថែម និង​រៀបចំ​ការពិនិត្យ សូម​ទាក់ទង​មកកាន់​លេខ +855236778899 ឬក៏​អញ្ជើញ​មក​ទស្សនា បន្ទប់​តាំង​បង្ហាញ របស់អ៊ី​សវ័ន (East One Showroom) ដែលមាន​ទីតាំងនៅ​ទល់មុខ​ការិយាល័យ​ក្រុមហ៊ុន Cell Card និង​នៅ​ជិត ANZ Royal នៅលើ​មហាវិថី​ព្រះសីហនុ (​ផ្ទះ​លេខ ១៨២ មហាវិថី​ព្រះសីហនុ សង្កាត់​បឹង​កេងកង ១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​)​៕​
___________
ប្រភពដើម៖ ព័ត៌មាននេះដកស្រង់ចេញពី ភ្នំំពេញ ប៉ុស្តិ៍

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.