Thu, 6 August 2015
បាងកក៖ រដ្ឋាភិបាលគ្រោងនឹងដោះស្រាយបញ្ហាទាក់ទងនិងគម្រោងរៀបចំទីក្រុងដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍ឆ្លៀតរកផលចំណេញក្នុងចន្លោះពេល រវាងគម្រោងរៀបចំក្រុងចាស់ផុតកំណត់ និងការបង្កើតគម្រោងថ្មីមួយទៀតដោយជំរុញឲ្យមានការអភិវឌ្ឍលឿន។
លោក Monthon Sudprasert នាយកនៃមន្ទីរសាធារណការ និងរៀបចំក្រុង បានឲ្យដឹងថា កាលពីកន្លងមន្ទីបានដាក់ស្នើវិសោធនកម្មពង្រាងនៃការរៀបចំទីក្រុង ដូច្នេះគម្រោងរៀបចំក្រុងនឹងមិនមានកាលផុតកំណត់ទេ។
លោកបានថ្លែងថ៖ «គម្រោងរៀបចំក្រុងបច្ចុប្បន្នមានបញ្ហាដោយមានការផុតកំណត់។ នៅពេលដែលគម្រោងរៀបចំទីក្រុងចាស់ផុតកំណត់ ហើយគម្រោងរៀបចំថ្មីមិនធ្វើឡើងដោយ អ្នកអភិវឌ្ឍន៍មួយចំនួនចាប់យកឱកាសនេះដើម្បីស្វែងរកការអនុញ្ញាតសាងសង់យ៉ាងលឿន»។
ច្បាប់ថ្មីនេះអនុញ្ញាតការរៀបចំក្រុងមានរយៈពេល ៥ ឆ្នាំ និងពន្យាពេលបានពីរដង។
លោក Prasert Taedullayasatit ប្រធានសមាគមខុនដូថៃ បាននិយាយថា ឧទាហរណ៍មួយនៃការអភិវឌ្ឍអលចនទ្រព្យអំឡុងពេលផុតកំណត់នៃការរៀបចំក្រុងគឺជាពេលនៃការពង្រីកនៃទំនួញបែបទំនើបនៅទូទាំងប្រទេស។
លោក Prasert បានឲ្យដឹងថា៖ «ការផុតកំណត់នៃគម្រោងរៀបចំក្រុងថែមទាំងធ្វើមានរបាំងសម្រាប់ការឈានជើងចូលរបស់វិនិយោគិនថ្មី ខណៈអ្នកដែលចូលបានក្នុងអំឡុងពេលផុតកំណត់នឹងទទួលបានអត្ថប្រយោជន៍»។
មន្ទីរសាធារណការ និងរៀបចំក្រុង បានឲ្យដឹងថា មាន ១៩៥ គម្រោងរៀបចំទីក្រុងនៅទូទាំងប្រទេស ដោយ ៩៣ នៃគម្រោងទាំងនោះត្រូវបានផុតកំណត់។
កាលពីដើមឆ្នាំនេះ សភាជាតិបានអនុម័តវិសោធនកម្មពង្រាងនៃការរៀបចំទីក្រុង។ ប៉ុន្តែបច្ចុប្បន្នពង្រាងនេះកំពុងត្រូវបានផ្អាក់ពីត្រួតពិនិត្យរបស់គណៈរដ្ឋមន្ត្រី មុនពេលការប្រកាសរាជកិច្ច។
វិសោធនកម្មពង្រាងខាងលើទាមទារឲ្យមានអ្នកចូលរួមឲ្យក្នុងការរៀបចំទីក្រុងដើម្បីធ្វើការទាក់ទងនិងការរៀបចំ និងរចនា ដោយពួកគេមួយចំនួនសហការគ្នាសម្រាប់ការរៀបចំទីក្រុង។
អ្នកចូលរួមត្រូវតែមានប្រធានសភាពាណិជ្ជកម្មពីខេត្តនីមួយៗ គណៈកម្មការនៃការវិនិយោគ រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងកសិកម្ម គណៈស្ថាបត្យករ និងវិទ្យាស្ថានវិស្វកម្មនៃប្រទេសថៃ។
លោក Prasert បានឲ្យដឹងទៀតថា គម្រោងរៀបចំទីក្រុងត្រូវបានធ្វើស្របពេលជាមួយនិងការរស់នៅក្នុងតំបន់ ហើយកន្លែងធំៗត្រូវបានធ្វើអភិវឌ្ឍន៍ដោយមានការរៀបចំផ្លូវ។
លោកបានថ្លែងថា ៖«នៅឆ្នាំចុងក្រោយនេះ អ្នកទិញលំនៅឋានជាងពាក់កណ្តាលក្នុងទីក្រុងសំខាន់បានទិញដុនដូ។ វាគួរតែមានទីកន្លែងទំនេរសម្រាប់តំបន់សាងសង់ដែលនឹងកាត់បន្ថយតម្លៃអភិវឌ្ឍន៍ និងធ្វើតម្លៃលំនៅឋានទាបជាងមុន»៕
___________
ប្រភពដើម៖ ព័ត៌មាននេះដកស្រង់ចេញពី ភ្នំំពេញ ប៉ុស្តិ៍