June 8, 2025

Sky31 នឹង​រះ​ឡើង​នៅ​ចំ​កណ្តាល​ទីតាំង​ដ៏​មាន​សក្តានុពល

Sky31 នឹង​រះ​ឡើង​នៅ​ចំ​កណ្តាល​ទីតាំង​ដ៏​មាន​សក្តានុពល
Sky31 នឹង​រះ​ឡើង​នៅ​ចំ​កណ្តាល​ទីតាំង​ដ៏​មាន​សក្តានុពល
ជា​រៀងរាល់​ថ្ងៃ​រាជធានី​ភ្នំពេញ​បង្កើន​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​​ជា​បន្តបន្ទាប់​ដោយ​មាន​កំពូល​អគារ​ខ្ពស់ៗ​ដុះ​ផុស​រះ​ខ្ពស់​ឡើងៗ​គ្រប់​ទីកន្លែង​។
អគារ Sky 31 គឺជា​គម្រោង​ថ្មី​មួយ​ដែល​នឹង​ចាប់​បដិសន្ធិ​នៅលើ​ទីតាំង​ប្រកប​ដោយ​សក្តានុពលនា​ទឹកដី​ខណ្ឌ​ទួលគោក​ជា​តំបន់​​ប៉ែក​ខាង​លិច​នៃ​ទីក្រុង​ភ្នំពេញ​វា​អាច​ក្លាយ​ជា​គោលដៅ​ដ៏សំខាន់​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទីក្រុង​នេះ​ដែរ​។
ទួលគោក​ជា​តំបន់​ដែល​មាន​បរិយាកាស​ល្អ​ការ​រស់នៅ​ពោរពេញ​ដោយ​ភាព​ស៊ីវីល័យ ចរាចរណ៍​ទៅ​មក​មាន​ភាព​ងាយស្រួល​ជា​តំបន់​ដែល​សម្បូរ​ដោយ​អភិជន និង​អ្នក​ជំនួញ​ល្បីៗ​នៃ​ទីក្រុង​ភ្នំពេញ​។
គម្រោង Sky31 ស្ថិត​នៅ​ចំ​ចំណុច​កណ្តាល​នៃ​តំបន់​ទួលគោក​បរិវេណ​ជុំវិញ​ទី​នោះ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ​មាន​ផ្លូវ​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរារចណ៍​មិន​តែ​ប៉ុណ្ណោះ​ចំណាយ​ពេល​ត្រឹមតែ ២០ ​នាទី​សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។
គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Asia Continent & Development Co., Ltd. ។ អគារ Sky31 រួម​មាន​ផ្សារ​ទំនើប​, ក្លិប​ហាត់ប្រាណ និង​ជា​លំនៅឋាន​លំដាប់​ខ្ពស់​។
គម្រោង Sky31 សក្ត័សម​បំផុត​សម្រាប់​ការ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ វា​ជា​អគារ​ដែល​មាន​កម្ពស់ ៣១ ​ជាន់​សាងសង់​លើ​ផ្ទៃដី​សរុប ២៥៤៦ ម៉ែត្រការ៉េ​មាន​ផ្ទៃ​សាងសង់​សរុប ៤,៤ ម៉ឺន​ម៉ែត្រការ៉េ​មាន​ចំនួន ២៣០ យូនីត​សម្រាប់​ការ​រស់នៅ​បែប​ស៊ីវិល័យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។
អគារ Sky31 មាន​ប្រភេទ​លំនៅឋាន​ជា​ផ្នែកៗ​គឺ​ចាប់ពី ២-៤ ​បន្ទប់​មាន​ទំហំ​ចាប់ពី​ ៩៦-២០៥ ម៉ែត្រការ៉េ​សម្រាប់​ប្រភេទ​បន្ទប់​ធម្មតា និង ២៣៤-៤១៤ ម៉ែត្រការ៉េ​សម្រាប់​ប្រភេទ​បន្ទប់​ផេនហោស​ (Penthouse)​។ បន្ទប់​នីមួយៗ​មាន​ទំហំ​ធំ​ទូលាយ​មាន​ខ្យល់​អាកាស​ល្អ​បរិសុទ្ឋ និង​មាន​ពន្លឺ​ចេញ​ចូល​គ្រប់គ្រាន់​ដែល​នឹង​ធ្វើឲ្យ​ការ​រស់នៅ​ប្រកប​ដោយ​ផាសុកភាព​។
អាគារ Sky31 មាន​ទីតាំង​ល្អ​ឥតខ្ចោះ​ងាយស្រួល​ក្នុង​ការ​រស់នៅ​សំណង់​មាន​គុណភាព​ខ្ពស់​ជា​ជម្រើស​ដ៏ល្អ​បំផុត​សម្រាប់​ការ​ស្នាក់នៅ​ក៏​ដូចជា​ការ​ធ្វើ​វិនិយោគ​៕
ព័ត៌មាន​បន្ថែម​ទាក់ទង​៖ អាស័យដ្ឋាន​ផ្ទះ​លេខ​ ១១, ផ្លូវ​លេខ​ ២៨៧ សង្កាត់​បឹងកក់​ ១ ខណ្ឌ​ទួលគោក ទីក្រុង​ភ្នំពេញ លេខ​ទូរសព្ទ: +855 23 883338
___________
ប្រភពដើម៖ ព័ត៌មាននេះដកស្រង់ចេញពី ភ្នំំពេញ ប៉ុស្តិ៍
Labels:

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.