អត្ថបទបង់ប្រាក់
ស្ថិតនៅលើកែងផ្លូវលេខ ២១៤ និង ៥១ ក្នុងកណ្ដាលតំណាងទាំងបួននៃរាជធានីភ្នំពេញ ដែលមាន វិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ និងផ្សារធំថ្មី ផ្ទះល្វែង អ៊ីសវ័ន (East One Apartments) ផ្ដល់ជូននូវទីតាំងដ៏ល្អ សម្រាប់អ្នកទាំងឡាយណាដែលធ្វើការនៅស្ថានទូតអន្ដរជាតិ ក្រសួងរដ្ឋាភិបាល និងខ័ណ្ឌបណ្ដុំអាជីវកម្មកណ្ដាលនានា ឬអ្នកទាំងឡាយណាដែលចូលចិត្តទទួលសន្ទុះនៃរាជធានីភ្នំពេញ។
អ្នកដែលរស់នៅ ផ្ទះល្វែង អ៊ីសវ័ន (East One Apartments) នឹងត្រូវបានផ្ដល់ជូននូវទេសភាពទន្លេ ដ៏ប្រសើរបំផុត។
ដោយសារតែបរិវេណផ្ទះល្វែងនេះ មានទីតាំងស្ថិតនៅក្បែរជញ្ជាំងនៃព្រះបរមរាជវាំង អគារដែលនៅជុំវិញ ស្ថិតនៅក្រោមការរឹតបន្តឹង មិនឲ្យមានកម្ពស់លើសពី ១០ ជាន់ឡើយ។
ដូចនេះ បើសិនជាលោកអ្នកជាវជាន់ណាមួយនៃផ្ទះល្វែង ចាប់ពីជាន់ទី ១០ ដល់ជាន់ទី ២២ នៅ ផ្ទះល្វែង អ៊ីសវ័ន (East One Apartments) នោះទេសភាពដ៏ល្អប្រសើរនៃទន្លេសាប នឹងត្រូវបានធានាសម្រាប់ពេលអនាគត។
គ្រប់ជាន់របស់ ផ្ទះល្វែង អ៊ីសវ័ន (East One Apartments) ត្រូវបានប្រដាប់ដោយគ្រឿងសង្ហារឹមម៉ាកអន្ថរជាតិដូចជា “American Standard,” “Samsung,” “LG” ជាដើម។
ជាន់នីមួយៗ ត្រូវបានប្រដាប់ដោយគ្រឿងសង្ហារឹមទន់ និង រឹងស័ក្តិសមនឹងទំហំដែលមាន ហើយទាំងគ្រឿងសង្ហារឹម និងឧបករណ៍អេឡិចត្រូនិកទាំងឡាយ ត្រូវបានជ្រើសរើសដោយអ្នករចនាម៉ូតផ្នែកខាងក្នុងអាជីព។
ទន្ទឹមនឹងនេះដែរ បរិវេណផ្ទះល្វែង អ៊ីសវ័ន (East One Apartments) មានផ្ដល់ជូននូវសេវាកម្មបែបសណ្ឋាគារ ដែលមានដូចជា អាងហែលទឹកនៅលើដំបូល ហាងកាហ្វេ ចំណតរថយន្ដ និងសេវាគេហបាលពេញលេញ។
![]() |
Sample of Kitchen Unit C |
សូមចុះទៅជាន់ខាងក្រោមដើម្បី រីករាយទទួលនូវសេវាកម្ម និងការកម្សាន្ដដែលស្ថិតនៅទីតាំងដែលអាចដើរដល់ពី គេហដ្ឋានរបស់អ្នក។
ទាំងនោះ រួមមានដូចជា House of Seafood និង Breadtalk ដែលជាម៉ាក F&B ឈ្នះរង្វាន់មកពីប្រទេសសិង្ហបុរី ព្រមទាំង ធនាគារចំនួនប្រាំ និងផ្សារទំនើបជាច្រើន ព្រមទាំង KFC, Browns Coffee ការិយាល័យក្រុមហ៊ុនអាកាសចរណ៍នាំមុខគេ ព្រមទាំងជីវិតកម្សាន្ដពេលរាត្រីនៅលើផ្លូវលេខ ៥១ ។
អ្នកអាចទុកចិត្តបានថា ការដាក់ទុននៅផ្ទះល្វែង អ៊ីសវ័ន (East One Apartments) របស់លោកអ្នក និងមានភាពចំណេញ។
ហេតុអ្វី? ដើម្បីធ្វើការធានាថា មានការជួលបន្តសម្រាប់អ្នកទិញ បុគ្គលអភិវឌ្ឍ អ៊ីសវ័ន Guangzhou Yuetai Group Co., Ltd., កំពុងធ្វើការធានាប្រាក់បង្វិលការជួល ២២.៥ ភាគរយ ដែលអាចផ្ដល់ជូនភ្លាមៗ ជាតម្លៃប្រាក់បង្វិលសម្រាប់ ប្រាក់ទិញ។ទន្ទឹមនឹងនេះផងដែរ ជាទូទៅ តម្រូវការសម្រាប់ការជួលផ្ទះល្វែង នៅក្នុងតំបន់នេះមានភាពខ្ពស់។
ជាឧទាហរណ៍ Maline Apartments កំពុង តែជួលស្ទូឌីយោជាច្រើននៅក្នុងតម្លៃ ១៥០០ ដុល្លារក្នុងមួយខែ ដែលមានតម្លៃស្មើនឹងប្រាក់បង្វិលពីការជួលច្រើនជាង ១០ ភាគរយ ឯណោះ។
ជាមួយនឹងទ្រព្យទាំងមូល ដែលមានតម្លៃលើសពី ៨ ពាន់លានយន់ Guangzhou Yuetai Group Co., Ltd.,មានបទពិសោធជាច្រើនក្នុងការបង្កើត និងគ្រប់គ្រងសេវាកម្មផ្ទះល្វែងឲ្យឈានដល់ស្តង់ដារពិភពលោក។
កាលពីឆ្នាំ ២០០៣ Yuetai Group បានទទួលបាននូវ Donghua Enterprise ដែលជាក្រុមហ៊ុនមួយនៅក្នុងបញ្ជី Shanghai Stock Exchange ហើយបានសាងសង់ម៉ាកអចលនទ្រព្យផ្ទាល់ខ្លួន ដែលត្រូវបានគេស្គាល់ថា “Swan Bay” ទូទាំងប្រទេសចិន ថាជាដំណោះស្រាយនៃការរស់នៅដោយប្រណីត។
Swan Bayមានគម្រោង អចលនទ្រព្យប្រណីតជាង ២០ នៅទីក្រុងជាង ១៣ ក្នុងប្រទេសចិន ហើយស្ថិតនៅលើផ្ទៃដីសរុប លើសពី ៤ លាន ម៉ែត្រការ៉េ។
Yuetai Group បានឈ្នះពានកិត្តិយសជាច្រើន សម្រាប់ការអភិវឌ្ឍអចលនទ្រព្យរបស់ពួកគេ មានដូចជា Guangdong Top 20 Real Estate Qualification និង Credit EnterpriseAward និង Guangdong Top 100 Private Company Award និង the Guangzhou Top10 Most Competitive Real Estate DeveloperAward និង Guangzhou Trustworthy Brand Developer Award ព្រមទាំង Contract Abiding and Creditable EnterpriseAward ជាដើម។
សម្រាប់ព័ត៌មានបន្ថែម និងរៀបចំការពិនិត្យ សូមទាក់ទងមកកាន់លេខ +855236778899 ឬក៏អញ្ជើញមកទស្សនា បន្ទប់តាំងបង្ហាញ របស់អ៊ីសវ័ន (East One Showroom) ដែលមានទីតាំងនៅទល់មុខការិយាល័យក្រុមហ៊ុន Cell Card និងនៅជិត ANZ Royal នៅលើមហាវិថីព្រះសីហនុ (ផ្ទះលេខ ១៨២ មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ)៕
___________
ប្រភពដើម៖ ព័ត៌មាននេះដកស្រង់ចេញពី ភ្នំំពេញ ប៉ុស្តិ៍