អត្ថបទពាណិជ្ជកម្ម
ខណៈពេលដែលទីផ្សារអចលនទ្រព្យកម្ពុជាកំពុងរីកលូតលាស់ខុសប្លែកពីពេលមុនៗទាំងប្រជាជនកម្ពុជា និងជនបរទេសកំពុងមើលឃើញពីឱកាសនៅក្នុងវិស័យអចលនទ្រព្យនេះ។
ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យសក្តានុពលក្នុងការរកប្រាក់ចំណូលរបស់អ្នកគឺគ្មានព្រំដែនកំណត់នោះទេទីផ្សារមានលក្ខណៈទូលំទូលាយហើយនរណាៗក៏អាចស្វែងរកការលក់ និងទទួលបានជោគជ័យគ្រប់ៗគ្នា។
នៅប្រទេសផ្សេងៗជាច្រើនទៀតភ្នាក់ងារអចលនទ្រព្យមានច្រើនប្រភេទផ្សេងៗពីគ្នាដែលពួកគេសុទ្ធតែមានអាជ្ញាប័ណ្ណលក់អចលនទ្រព្យសមស្របទៅនឹងដែនកំណត់ និងជំនាញរបស់ពួកគេក្នុងនោះរួមមានដូចជាការជួល ការលក់លំនៅឋាន ពាណិជ្ជកម្ម ដីធ្លី គឺរួមទាំងអចលនទ្រព្យមានតម្លៃខ្ពស់ តម្លៃទាប តំបន់អភិវឌ្ឍន៍ថ្មី។ល។ ចំណែកនៅកម្ពុជាភ្នាក់ងារអចលនទ្រព្យត្រូវការតែអាជ្ញាប័ណ្ណដែលចេញដោយភ្នាក់ងារអចលនទ្រព្យដែលបានចុះឈ្មោះតែប៉ុណ្ណោះ។
សម្រាប់អ្នកដែលចង់ក្លាយជាភ្នាក់ងារមួយរូបពួកគេត្រូវតែជ្រើសរើសយកទិសដៅនៃអាជីពរបស់ខ្លួនហើយសម្រាប់អ្នកដែលកំពុងស្វែងរកអចលនទ្រព្យវិញពួកគេត្រូវជ្រើសរើសយកប្រភេទភ្នាក់ងារដែលល្អបំផុតទៅតាមតម្រូវការអចលនទ្រព្យរបស់ពួកគេ។
ខាងក្រោមនេះជាការណែនាំពីប្រភេទផ្សេងគ្នានៃភ្នាក់ងារដែលអាចរកបាននៅកម្ពុជាព្រមទាំងមូលហេតុដែលអ្នកគួរ ឬមិនគួរជ្រើសរើសយកពួកគេសម្រាប់ការស្វែងរកទ្រព្យសម្បត្ដិបន្ទាប់របស់អ្នក ៖
១-ភ្នាក់ងារទទួលបានប្រាក់ខែពេញ ៖
ភ្នាក់ងារទទួលបានប្រាក់ខែពេញគឺជាបុគ្គលិកដែលបានចុះឈ្មោះនៅក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យណាមួយគាត់ទទួលបានប្រាក់ខែទៀងទាត់ដោយមិនគិតពីលទ្ធផលនៃការលក់របស់គាត់។ ភ្នាក់ងារទទួលបានប្រាក់ខែពេញជាទូទៅទទួលបានប្រាក់ចំណូលបន្ថែមទៀតពីចំណែក ១០ ទៅ ១៥ ភាគរយនៃផលបូកសរុបដែលពួកគេលក់បាន។
អត្ថប្រយោជន៍សម្រាប់ភ្នាក់ងារទទួលប្រាក់ខែពេញគឺពួកគាត់មានប្រាក់ចំណូលថេរទោះបីទីផ្សារអចលនទ្រព្យធ្លាក់ចុះហើយការលក់មានការលំបាកយ៉ាងណាក៏ដោយ។ ប៉ុន្តែអត្រាប្រាក់កម្រៃជើងសារបស់ពួកគេគឺតិចជាងភ្នាក់ងារផ្សេងទៀត។
សម្រាប់ម្ចាស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យការផ្តល់ប្រាក់បៀវត្សរ៍ថេរទៅកាន់ភ្នាក់ងាររបស់ពួកគេអាចមិនផ្តល់ជាការលើកទឹកចិត្តភ្នាក់ងារក្នុងការលក់អចលនទ្រព្យនោះទេ។
សម្រាប់អ្នកស្វែងរកទ្រព្យសម្បត្តិការជួលភ្នាក់ងារប្រភេទនេះអាចធ្វើឲ្យគុណភាពនៃការបម្រើអតិថិជនធ្លាក់ចុះដោយសារតែពួកគេមិនខិតខំជំរុញការលក់អចលនទ្រព្យនៅក្នុងបញ្ជីចុះឈ្មោះអចលនទ្រព្យរបស់អ្នក និងមិនមានទឹកចិត្តស្វែងរកទិញអចលនទ្រព្យល្អឥតខ្ចោះឲ្យអ្នកនោះទេ។ គុណភាពនៃសេវាកម្មភ្នាក់ងារប្រភេទនេះនឹងពឹងផ្អែកលើកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យតែប៉ុណ្ណោះដូច្នេះសូមជ្រើសរើសភ្នាក់ងារអចលនទ្រព្យរបស់អ្នកឱ្យបានត្រឹមត្រូវ។
២-បុគ្គលិកភ្នាក់ងារទទួលកម្រៃជើងសាជាកម្រៃគោល៖
ភ្នាក់ងារប្រភេទនេះភាគច្រើនជាភ្នាក់ងារទូទៅបំផុតនៃចលនាទិញលក់លើទីផ្សារអចលនទ្រព្យ។បុគ្គលិកភ្នាក់ងារទទួលកម្រៃជើងសាជាកម្រៃគោលបម្រើការងារឲ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ និងទទួលបានប្រាក់កម្រៃនៅពេលដែលពួកគេបានបិទកិច្ចព្រមព្រៀងលក់មួយ។ ពេលដែលពួកគេលក់ពួកគេនឹងទទួលបានប្រហែល ៤០-៦០ ភាគរយនៃចំណែកកម្រៃជើងសាសរុបហើយកម្រៃដែលនៅសល់គឺសម្រាប់ក្រុមហ៊ុនភ្នាក់ងាររបស់ពួកគេ។ ក្រុមហ៊ុនផ្តល់ជាការធានាការដឹកនាំ និងការចុះបញ្ជីដែលចាំបាច់សម្រាប់ការលក់។
សម្រាប់ភ្នាក់ងារដែលទើបចាប់ផ្តើមអាជីពរបស់ពួកគេនេះគឺជាវិធីងាយស្រួលមួយក្នុងការចាប់ផ្តើម។ តើហេតុអ្វី? អ្នកនឹងមានសិទ្ធិចូលមើលបញ្ជីអចលនទ្រព្យរបស់ក្រុមហ៊ុន និងចូលរួមក្នុងទីផ្សារនេះមានន័យថាមិនមានការចំណាយមុន ឬការប្រឹងប្រែងត្រូវការពីអ្នកនោះទេ។ អ្នកនឹងទទួលរង្វាន់ទៅលើភាពជោគជ័យរបស់អ្នកជាមួយការចែកកម្រៃជើងសាខ្ពស់ប៉ុន្តែប្រសិនបើអ្នកមិនអាចលក់បានទេអ្នកនឹងមិនទទួលបានកម្រៃអ្វីទាល់តែសោះ។
សម្រាប់អ្នកទិញ និងអ្នកលក់អចលនទ្រព្យត្រូវដឹងថាខណៈពេលដែលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យជាច្រើនផ្តល់ការងារដល់ភ្នាក់ងារប្រភេទនេះក្រុមហ៊ុនភ្នាក់ងារទាំងអស់គឺមិនល្អដូចគ្នានោះទេ។ ដូច្នេះមុនពេលអ្នកជួលភ្នាក់ងារប្រភេទនេះអ្នកត្រូវធ្វើការស៊ើបអង្កេតពីកេរ្តិ៍ឈ្មោះក្រុមហ៊ុនភ្នាក់ងារដែលពួកគេធ្វើការឱ្យ។ ក្រុមហ៊ុនភ្នាក់ងារដែលល្អនឹងជួយអ្នកគ្រប់ជ្រុងជ្រោយនៃការទិញ និងលក់អចលនទ្រព្យដូចជាការត្រួតពិនិត្យការវាយតម្លៃ ទីផ្សារ និងការពិចារណាទៅលើអង្គច្បាប់មុន និងក្រោយការលក់។ ចូររកមើលអ្នកដែលមានជំនាញច្រើន និងយល់ពីទីផ្សារអចលនទ្រព្យក្នុងស្រុកច្បាស់។
៣- ភ្នាក់ងារឯករាជ្យ៖
ភ្នាក់ងារអចលនទ្រព្យឯករាជ្យធ្លាប់ជារឿងធម្មតានៅប្រទេសកម្ពុជា។ ប៉ុន្តែឥឡូវនេះការរកស៊ីបែបនេះគឺខុសច្បាប់។ គ្រប់ភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាត្រូវតែចុះឈ្មោះជាភ្នាក់ងារដែលមានអាជ្ញាប័ណ្ណ។ ភ្នាក់ងារឯករាជ្យបានទទួលប្រាក់កម្រៃពេញទៅលើការលក់របស់ពួកគេមានទឹកចិត្ត និងការជំរុញចិត្តច្រើនជាងភ្នាក់ងារផ្សេងទៀតដើម្បីបិទកិច្ចព្រមព្រៀងមួយហើយជាញឹកញាប់ពួកគេខិតខំក្នុងការស្វែងរកភាគីទិញ និងភាគីលក់ដែលអាចផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ប៉ុន្តែហានិភ័យនៃការធ្វើការងារជាមួយភ្នាក់ងារឯករាជ្យនេះក៏ខ្ពស់ដូចគ្នា។ ភ្នាក់ងារឯករាជ្យនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបិទកិច្ចព្រមព្រៀងមួយ។ ភ្នាក់ងារឯករាជ្យមិនឆ្លើយតបជាមួយនរណាឡើយហើយក៏មិនមែនជាភ្នាក់ងារដែរ។ សម្រាប់ហេតុផលទាំងសូមទាក់ទងតែជាមួយភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីនៅប្រទេសកម្ពុជាតែប៉ុណ្ណោះ។
ប្រសិនបើអ្នកកំពុងស្វែងរកភ្នាក់ងារកន្លែងដំបូងដែលអ្នកគួរតែស្វែងរកគឺចូលទៅកាន់វេបសាយ Realestate.com.kh ត្រង់ផ្នែកស្វែងរកភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា http://realestate.com.kh/findanagent/។ យើងខ្ញុំមិនមែនជាភ្នាក់ងារនៅលើវេបសាយ Realestate.com.kh នោះទេប៉ុន្តែយើងខ្ញុំជាក្រុមហ៊ុនដែលធ្វើការបានល្អបំផុតនៅកម្ពុជា។ ចូរប្រើផ្នែក «ស្វែងរកភ្នាក់ងារ» ដើម្បីមើលបញ្ជីភ្នាក់ងារជំនាញវិជ្ជាជីវៈ និងភ្នាក់ងារដែលគួរឲ្យទុកចិត្តបាននៅជិតអ្នក៕
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែមទៀតសូមទាក់ទងទងមកយើងតាមរយៈ អ៊ីមែល info@realestate.com.kh ឬ +855-17436756។
___________
ប្រភពដើម៖ ព័ត៌មាននេះដកស្រង់ចេញពី ភ្នំំពេញ ប៉ុស្តិ៍