អង្គរ អចលនទ្រព្យ

Angkor Property

Labels

  • International News
  • Local News
  • Property Listings
  • Resources

Technology

July 2015

International News Local News Property Listings Resources

ទុន​វិនិយោគ​​​សំណង់​​ឆមាស​ទី​​ ១ ឆ្នាំ​នេះ​មាន​​​ចំនួន​ ៨០៨ លាន​ដុល្លារ

6:24 AM Local News
Thu, 30 July 2015
ស៊ីវ ម៉េង


គិត​ត្រឹម​រយៈពេល​ ៦ ខែ​ដើម​ឆ្នាំ​នេះ​មាន​គម្រោង​សាងសង់​ចំនួន​ ៩១៥ ​គម្រោង​ដែល​មាន​ទុនវិនិយោគ​ស្មើ​នឹង ៨០៨ លាន​ដុល្លារ​អាមេរិក​ខណៈ​ក្រុមហ៊ុន​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​សាងសង់​មាន​ចំនួន​ ៦៤៦ ​ក្រុមហ៊ុន​ដែល​បាន​ទទួល​សុពលភាព​សាងសង់។
លោក ហ៊ុយ ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា​ក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ​ ២០១៥ ​នេះ​មាន​គម្រោង​ធំៗ​ដែល​ត្រូវ​បាន​អនុញ្ញាត​សាងសង់​ ៩១៥ ​គម្រោង​ដែល​មាន​ទឹកប្រាក់ ៨០៨ ​ដុល្លារ​អាមេរិក​។ រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​ចំនួន​ ១៥៨១ ​ក្រុមហ៊ុន​ដែល​បាន​ស្នើសុំ​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម ប៉ុន្តែ​ក្រុមហ៊ុន​ចំនួន​ ៦៤៦ ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​មាន​សុពលភាព​ក្នុង​នោះ​មាន​ក្រុមហ៊ុន​បរទេស​ចំនួន​ ២០២ ​ក្រុមហ៊ុន​។
យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១១ ​ក្រសួង​បាន​ទទួល​គម្រោង​ស្នើសុំ​សាងសង់​ចំនួន​ ២១២៥ ​គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​ ១២២៦ ​លាន​ដុល្លារ​កើនឡើង​ ៤៥,៩៤ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១០ ​។
នៅ​ឆ្នាំ​ ២០១២ ​មាន​ ១៦៩៥ ​គម្រោង​បាន​ស្នើសុំ​សាងសង់​ស្មើ​នឹង​តម្លៃ​ទឹកប្រាក់​ប្រមាណ​ ២១០៩ ​លាន​ដុល្លារ​កើនឡើង​ ៧១,៩៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១១ ​។ ឆ្នាំ​ ២០១៣ ​មាន​គម្រោង​ស្នើសុំ​សាងសង់​ចំនួន​ ១៦៤១ ​និង​ទឹកប្រាក់​ប្រមាណ​ ២៧៧៣ ​លាន​ដុល្លារ​កើនឡើង​ ៣១,៤៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១២ និង​ឆ្នាំ​ ២០១៤ ​មាន​គម្រោង​ស្នើសុំ​ចំនួន​ ១៩៦០ ​គម្រោង​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​ ២៥០៧ ​លាន​ដុល្លារ​។
លោក ហ៊ុយ ណារ៉ា បាន​បន្ត​ទៀត​ថា​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​កំពុង​មមាញឹក​ក្នុង​ការ​រៀបចំ​កែសម្រួល​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​មាន​ស្រាប់​ឲ្យ​ឆ្លើយតប​នឹង​សភាពការណ៍​នៃ​ការវិវត្ត​វិស័យ​សំណង់​នា​ពេល​បច្ចុប្បន្ន​។ ដោយ​វិស័យ​ឯកជន​ជា​ដៃគូ​ដ៏​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ជាតិ​។
លោក​បន្ត​ថា​​ កន្លង​មក​ក្រសួង​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​សមាគម​អ្នក​សាងសង់​កម្ពុជា​ដើម្បី​ផ្តល់​ប្រយោជន៍​ទៅវិញ​ទៅមក​តាមរយៈ​ការ​ផ្លាស់ប្តូរ​យោបល់​ចែក​រំលែក​បទពិសោធ​បច្ចេកវិទ្យា និង​បច្ចេកទេស​សំណង់​ដើម្បី​អភិវឌ្ឍ​វិស័យ​សំណង់​តាម​សម័យកាល​។
លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ថ្លែង​ថា​វិស័យ​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា​មាន​ការ​រីកចម្រើន​ខ្លាំង​ដោយសារ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​សេចក្តី​ព្រាង​ប្រកាស​ស្តីពី​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​សាងសង់​កម្ពុជា​។
លោក ស៊ឹង ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន​ប៊ុណ្ណា​រៀលធីគ្រុប​បាន​ថ្លែង​ថា​តាម​ការ​សន្និដ្ឋាន​របស់​លោក​គឺ​គិត​ថា​គម្រោង​សាងសង់​ថ្មីៗ​ឆ្នាំ​អាច​ទាប​ជាង​ឆ្នាំ​មុន​ ឬ​ស្មើ​នឹង​ឆ្នាំ​មុន​ដោយសារ​ទី​ ១ មាន​ការ​សម្រុក​វិនិយោគ​ខ្លាំង​កាលពី​ឆ្នាំ​ ២០១៣ និង​ឆ្នាំ​ ២០១៤ ទាំង​អ្នក​វិនិយោគ​មកពី​ក្រៅ​ប្រទេស​គឺ​ដូចជា​ប្រទេស​សិង្ហបុរី​គឺជា​ពេល​ដែល​ពួកគេ​ត្រូវ​បង្ហៀរ​ទុន​មក​ខាង​ក្រៅ​ហើយ​។ ចំណែក​អ្នក​វិនិយោគ​នៅ​ខាង​ក្នុង​ប្រទេស​លោក​បាន​ប្រដូច​ប្រទេស​កម្ពុជា​ជា​បឹង​តូច​មួយ​ដែល​មាន​អ្នក​បង់​សំណាញ់​ច្រើន​គឺ​ពេល​នេះ​ដល់​ដំណាក់កាល​មាន​អ្នក​អង្គុយ​មើល និង​មាន​អ្នក​រត់​រក​បឹង​ថ្មី​។
លោក​បន្ត​ថា៖ «​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ថ្មីៗ​ហាក់បី​ដូចជា​ស្ងប់ស្ងាត់​បន្តិច​តែ​អ្វី​ដែល​យើង​ឃើញ​មាន​សកម្មភាព​នា​ពេល​នេះ​គឺ​ពួកគេ​បន្ត​សកម្មភាព​អនុវត្តន៍​គម្រោង​ចាស់​ប៉ុណ្ណោះ​»​។
លោក​បាន​ដឹង​ទៀត​ថា៖ «​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​រហូត​ដល់​ចុង​ឆ្នាំ​នេះ និង​ឆ្នាំ​ខាង​មុខ​នឹង​មាន​សកម្មភាព​វិនិយោគ​បែប​ណា​នោះ​ទេ​ព្រោះ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​ក្រោយ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នឹង​មាន​លទ្ធផល​បែប​ណា​នៅ​ទ្បើយ​ទេ​»៕
___________
ប្រភពដើម៖ ព័ត៌មាននេះដកស្រង់ចេញពី ភ្នំំពេញ ប៉ុស្តិ៍
Read more »
Newer Posts
Subscribe to: Posts (Atom)

Populars

  • ដីធំសម្រាប់លក់នៅភ្នំពេញថ្មី | Big Land for Sales in Phnom Penh Thmey
    ដីធំល្អសម្រាប់លក់ (លរ.​ ០០០១) ទំហំៈ  ៦៥ ៨៩៣ ម៉ែត្រការ៉េ ទីតាំងៈ  ស្ថិតនៅក្នុងសង្កាត់ភ្នំុពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ប្លង់ៈ  ...
  • ទុន​វិនិយោគ​​​សំណង់​​ឆមាស​ទី​​ ១ ឆ្នាំ​នេះ​មាន​​​ចំនួន​ ៨០៨ លាន​ដុល្លារ
    Thu, 30 July 2015 ស៊ីវ ម៉េង គិត​ត្រឹម​រយៈពេល​ ៦ ខែ​ដើម​ឆ្នាំ​នេះ​មាន​គម្រោង​សាងសង់​ចំនួន​ ៩១៥ ​គម្រោង​ដែល​មាន​ទុនវិនិយោគ​ស្មើ​នឹង ៨...
  • ការ​ធ្លាក់​ថ្លៃ​ប្រាក់ ​យន់ ​របស់​ចិន ​បង្ក​ក្តីបារម្ភ​ដល់​វិនិយោគិន​នៅ​កម្ពុជា
    Thu, 27 August 2015 Phnom Penh Post ខណៈ​ពេល​ដែល​ការ​ធ្លាក់​ថ្លៃ​ប្រាក់​យន់​វា​បាន​ជះឥទ្ធិពល​ដល់​ទីផ្សារ​អចលនទ្រព្យ​បរទេស​ដោយ​រួម​ទ...
  • អចលនទ្រព្យ​ក្នុង​សហគមន៍​អាស៊ាន​ ​ធ្លាក់​ចុះ​ មុន​ពេល​សមាហរ័ណកម្ម​សេដ្ឋកិច្ច​អាស៊ាន
    Thu, 27 August 2015 Kali Kotoski ស្រប​ពេល​ដែល​សហគមន៍​អាស៊ាន​កំពុង​តែ​ចាប់ផ្តើម​រៀបចំ​ធ្វើ​សមាហរ័ណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្ន...
  • គម្រោង​រៀបចំ​ទីក្រុង​ថ្មី​នឹង​ធ្វើ​ឲ្យ​បញ្ហា​បញ្ចប់
    Thu, 6 August 2015 Bangkok Post បាងកក៖  រដ្ឋាភិបាល​គ្រោង​នឹង​ដោះស្រាយ​បញ្ហា​ទាក់ទង​និង​គម្រោង​រៀប​ចំ​ទីក្រុង​ដែល​ធ្វើ​ឲ្យ​អ្នក​អភិ...
  • តម្លៃ​ដីធ្លី​នៅ​តំបន់​ជុំវិញ​បឹង​ពោងពាយ​ផ្ទុះ​ទ្បើង ​ក្រោយ​ពេល AEON MALL​ ប្រកាស​គម្រោង​ទី​ ២
    Thu, 13 August 2015 ស៊ីវ ម៉េង តម្លៃ​អចលនទ្រព្យ​ដាក់​លក់​ក្នុង​រាជធានី​ភ្នំពេញ។ ស្រប​ពេល​នឹង​ការ​ប្រកាស​បើក​គម្រោង​ផ្សារ​ទំនើប​ A...
  • ប្រភេទ​នៃ​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា
    Thu, 27 August 2015 អត្ថបទ​ពាណិជ្ជកម្ម ខណៈ​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​កំពុង​រីក​លូតលាស់​ខុស​ប្លែក​ពី​ពេល​មុនៗ​ទាំង​ប្រជាជន​ក...
  • រដ្ឋាភិបាល​នឹង​រៀបចំ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​ឧស្សាហកម្ម
    Thu, 20 August 2015 ស៊ីវ ម៉េង ទិដ្ឋភាព​នៅ​តាម​ឆ្នេរ​ក្បែ​តំបន់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ។ ក្នុង​គោលដៅ​ទាក់ទាញ​អ្នក​វិនិយោគ...
  • ផ្ទះល្វែង​អ៊ី​សវ័ន (East One Apartments)​៖ ​រចនាប័ទ្ម​ជីវិត​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ
    Thu, 13 August 2015 អត្ថបទបង់ប្រាក់​ ស្ថិតនៅលើ​កែង​ផ្លូវ​លេខ ២១៤ និង ៥១ ក្នុង​កណ្ដាល​តំណាង​ទាំង​បួន​នៃ​រាជធានី​ភ្នំពេញ ដែល​មាន វិមាន...
  • Sky31 នឹង​រះ​ឡើង​នៅ​ចំ​កណ្តាល​ទីតាំង​ដ៏​មាន​សក្តានុពល
    Thu, 20 August 2015 ភ្នំំពេញ ប៉ុស្តិ៍ Sky31 នឹង​រះ​ឡើង​នៅ​ចំ​កណ្តាល​ទីតាំង​ដ៏​មាន​សក្តានុពល ជា​រៀងរាល់​ថ្ងៃ​រាជធានី​ភ្នំពេញ​បង្កើ...

Archive

  • ▼  2015 (10)
    • ►  August (9)
    • ▼  July (1)
      • ទុន​វិនិយោគ​​​សំណង់​​ឆមាស​ទី​​ ១ ឆ្នាំ​នេះ​មាន​​​ច...
អង្គរ អចលនទ្រព្យ © 2016. All Rights Reserved.
Powered by Blogger

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.